0

ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ម៉ោង ២១:១៨

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ក្នុង​ចំណោម​២​នាក់ ដែល​បាន​ត​ខ្សែភ្លើង​លួច​ឆក់​ត្រី​នៅ​ខាងក្រោយ​ផ្ទះ ខុស​បច្ចេកទេស​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​របួសធ្ងន់ តែ​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​យោធា​(​ពេទ្យ​ពពីរ​)​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​ឈ្មោះ ង៉ែត ប៊ុ​ន​រ៉េ​ត អាយុ​៤៩​ឆ្នាំ នៅ​ក្រុម​ទី​១៣ ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ ជន​នេះ និង​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ​លុ​ច សម្ផស្ស ភេទ​ប្រុស អាយុ​២២​ឆ្នាំ បាន​ត​ខ្សែ​ចរន្តអគ្គិសនី​យក​ទៅ​ឆក់​ត្រី នៅ​វាយ​ស្រែ​ខាងក្រោយ​ផ្ទះ​នៅ​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​២៦ មិថុនា តែ​ទំនង​កាន់​ចំ​មុខដំណ​ខ្សែភ្លើង ទើប​ឆក់​តែ​ម្ដង​។
បើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​ថា ពេល​ឆក់​ភ្លាម​ជន​រង​គ្រោះ​គ្រាន់តែ​រង​របួស ហើយ​ក៏​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​យោធា​(​ពេទ្យ​ពពីរ​) ប៉ុន្តែ​អកុសល​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នៅ​មន្ទីរពេទ្យ​ខាងលើ​នេះ​ទៅ​។ ជាមួយនឹង​ការ​ស្លាប់​នេះ ភរិយា​ជន​រង​គ្រោះ​គឺ​អ្នកស្រី មុត ស៊ី​ណា បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​ទី​២៦ មិថុនា ប្ដី​របស់​ខ្លួន និង​ឈ្មោះ លុ​ច សម្ផស្ស ពិតជា​បាន​ត​ខ្សែភ្លើង​ចេញពីផ្ទះ​ឆក់​ត្រី​នៅ​ក្នុង​ស្រែ​ខាងក្រោយ​ផ្ទះ​ជាមួយ​គ្នា​មែន​។ គាត់​និយាយ​ថា នៅ​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ មិថុនា ស្រាប់តែ​ឈ្មោះ សម្ផស្ស បាន​រត់​មក​ប្រាប់​ថា ប្ដី​របស់​ខ្លួន​ត្រូវ​ខ្សែភ្លើង​ឆក់​ដួល​ក្នុង​ស្រែ​។ ឮ​ដូច្នេះ​គាត់​ក៏​នាំ​គ្នារ​ត់ទៅ​មើល ហើយ​ក៏​បាន​បញ្ជូន​ទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​ពពីរ​ភ្លាម​ៗ​ដែរ​។

លុះ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ប្តី​របស់​ខ្លួន​ក៏​បាន​ស្លាប់​តែ​ម្ដង​។ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ទៅ​ពិនិត្យ​សព​ជន​រង​គ្រោះ និង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​នេះ រួម​ទាំង​បាន​សួរនាំ​ឈ្មោះ លុ​ច សម្ផស្ស ដែល​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​នេះ​ផង​ដែរ​។ ឈ្មោះ លុ​ច សម្ផស្ស បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​នោះ​ខ្លួន និង​ឈ្មោះ រ៉េ​ត ពិតជា​បាន​ត​ខ្សែភ្លើង​លួច​ឆក់​ត្រី​ក្នុង​ស្រែ​ខាងក្រោយ​ផ្ទះ​មែន​។ យុវជន​រូប​នេះ​បាន​បញ្ជាក់​ថា ពេល​កំពុង​ឆក់​ត្រី ស្រាប់តែ​ឈ្មោះ រ៉េ​ត ត្រូវ​ចរន្តអគ្គិសនី​ឆក់​គាត់​ដួល​ក្នុង​ស្រែ ហើយ​ខ្លួន​ក៏​ស្ទុះ​ទៅ​ជួយ​រួច​ហើយ​ក៏​រត់​ទៅ​ហៅ​ប្រពន្ធ​គាត់ និង​អ្នក​ភូមិ​ឲ្យ​ជួយ​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​តែ​ម្ដង​ទៅ​។ សមត្ថកិច្ច​បាន​និយាយ​ថា ឧប្បតិ​ហេតុនេះ​បាន​កើតឡើង​ដោយ​ការ ប្រព្រឹត្ត​បទល្មើស​លួ​ចត​ខ្សែភ្លើង​ឆក់​ត្រី​។

បើ​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ ជន​ទាំង​២​នាក់​នេះ​បាន​ប្រថុយប្រថាន​ដែល​ខ្លួន​គ្មាន​ជំនាញ​ក្នុង​កា​រត​ខ្សែ​ចរន្តអគ្គិសនី​អូស​ចេញពីផ្ទះ​រាប់​សិប​ម៉ែត្រ​យក​ទៅ​ឆក់​ត្រី​ក្នុង​ស្រែ ទើប​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​បែប​នេះ​។ មន្ត្រី​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ជន​រង​គ្រោះ​ពិតជា​អាច​ស្លាប់​ដោយសារ​ត្រូវ​ចរន្ត​អគ្គី​ស​នី ឆក់​មែន ដែល​ពួក​គេ​បាន​ត​ខុស​បច្ចេកទេស​។ នេះ​ជា​ប្រព្រឹត្ត​បទល្មើស​ដ៏​ប្រថុយប្រថាន​បំផុត ដែល​គួរតែ​ចៀសវាង​។

Next
This is the most recent post.
Previous
This is the last post.

Post a Comment

Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.